អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់

0

កំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា នឹង​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​បានការ​ណែនាំ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នឹង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៨​នាក់ ( បុគ្គលិក​ស្រី​១០​នាក់ នឹង​ជនជាតិ​ចិន​០៣​នាក់​) ករណី​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​រួម​មាន​៖ ទី​១.​ឈ្មោះ Qiu Guang sheng ជនជាតិ​ចិន​(​បុគ្គលិក​)​អាយុ​២៦​ឆ្នាំ​,​ទី​២.​ឈ្មោះ​Liu Li yan ជនជាតិ​ចិន​(​បុគ្គលិក​) អាយុ​៥១​ឆ្នាំ​,​ទី​៣.​ឈ្មោះ Huing xing Zhong ជនជាតិ​ចិន​(​មេការ​) អាយុ​៥៥​ឆ្នាំ​,​ទី​៤.​ឈ្មោះ ធឿ​ន ចាន់​ថា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​,​ទី​៥.​ឈ្មោះ សុំ ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​,​ទី​៦.​ឈ្មោះ ឃឹម ម៉ូ លី​កា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ បុគ្គលិក​,​ទី​៧.​ឈ្មោះ គឹ​ន ចាន់​នឿ​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខ​របប បុគ្គលិក​,​ទី​៨.​ឈ្មោះ​ក្រូច ចំរើន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​,​ទី​៩.​ឈ្មោះ ស៊ា គ​ន្ធា ភេទ​ស្រី អាយុ​២៤​ឆ្នាំ​,​ទី​១០.​ឈ្មោះ ខ្លេ​ង ស្រី​ស ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ បុគ្គលិក​,​ទី​១១.​ឈ្មោះ វណ្ណ សុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​,​ទី​១២.​ឈ្មោះ សុខ ភក្ដី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ បុគ្គលិក ទី​១៣. ឈ្មោះ ម៉ៅ គឹ​ម​ហុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​,​ទី​១៤.​ឈ្មោះ សោម ទិ​ត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ១៥.​ឈ្មោះ វ៉​ន ចាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​,​ទី​១៦.​ឈ្មោះ សុខ ស្រី​ល័​ណ្ខ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​,​ទី​១៧.​ឈ្មោះ យ​ន លី​ផេង ភេទ​ស្រី អាយុ ២៥​ឆ្នាំ នឹង​ទី​១៨.​ឈ្មោះ ប្រុស រស្មី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​។

ចាប់​យក​វត្ថុ​តាង​បាន​រួម​មាន​៖​ទូរស័ព្ទ​ចំនួន​១៦​គ្រឿង​,​លិខិតឆ្លងដែន​ចំនួន​២,​តុ​លេងបៀ​ចំនួន​៧​និង​តុ​ហ្គេ​ម​ត្រី​ចំនួន​២,​កៅអី​ចំនួន​២៥,​ឡាន​ចំនួន​០១​គ្រឿង​,​សម្ភា​រះ​លេងបៀ​និង​កាក់​មួយ​ចំនួន នឹង​លោហៈធាតុ​ពណ៌​លឿង​(​ខ្សែ​ក​) ចំនួន ០១​ខ្សែ​។

បច្ចុប្បន្ន​៖​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​៕