ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យបង្កើនសុខដុមរមនា និងការឯកភាពជាតិ

0

បរទេស៖ នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​ស្តីទី​កូរ៉េ​ខាងត្បូង​លោក Choi Sang-mok បាន​អំពាវនាវ​ឱ្យ​បង្កើន​សុខដុមរមនា និង​ឯកភាព​ជាតិ និង​ការ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ឆ្នាំ​ថ្មី ចំ​ពេល​មាន​វិបត្តិ​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បង្ក​ឡើង​ដោយ​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក​ដែល​មាន​រយៈពេល​ខ្លី​របស់​ប្រធានាធិបតី​លោក Yoon Suk Yeol​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ លោក Choi បាន​លើក ដោយ​លើក​ឡើង ពី​ការ​ផ្លាស់​ប្តូរ​ជុំវិញ​ពាណិជ្ជកម្ម​សកល ការទូត និង​សន្តិសុខ ក៏​ដូច​ជា​ភាព​មិន​ច្បាស់លាស់ ខាង​នយោបាយ​ក្នុងស្រុក​ថា “​សាធារណរដ្ឋ​កូរ៉េ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​” ។

លោក Choi បាន​បន្ត​ថា “​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដំណើរការ​កិច្ចការរដ្ឋ ប្រកបដោយ​ស្ថិរភាព​លើ​គ្រប់​វិស័យ​ទាំង ការពារ​ជាតិ ការទូត សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឲ្យ​ប្រជាជន​មាន​អារម្មណ៍​ស្រាកស្រាន្ត​”​៕