លោក ស៊ី ប្រាប់ពូទីនថា ចិន និងរុស្សីតែងតែឈានទៅមុខជាមួយគ្នា

0

បរទេស៖ នៅ​ថ្ងៃ​អង្គារ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​ចិន ស៊ី​ន​ហួរ បាន​ចុះ​ផ្សាយ​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង បាន​និយាយ​ថា ប្រទេស​ចិន និង​រុ​ស្ស៊ី តែងតែ​ឈាន​ទៅ​មុខ “​ជាមួយ​គ្នា​” នៅ​លើ​មា​គា​ត្រឹមត្រូវ ប៉ុន្មាន​ខែ​បន្ទាប់​ពី​ប្រទេស​ទាំង​០២​ព្រមព្រៀង “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” លើ​បញ្ហា​សំខាន់​ៗ​។

មេដឹកនាំ​ទាំង​០២​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែឧសភា ស្តី​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ដូច​ជា​តៃវ៉ាន់ អ៊ុយ​ក្រែ​ន និង ជា​គូប្រជែង​របស់​សហរដ្ឋអាមេរិក​។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA របស់​រុ​ស្ស៊ី​ក៏​បាន​ដកស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​របស់​ទីក្រុង​មូ​ស្គូ ប្រចាំ​ទីក្រុង​ប៉េ​កាំ​ង ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ថា លោក ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី​នៅ​ឆ្នាំ​២០២៥​។
នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន លោក ស៊ី បាន​កោតសរសើរ​ចំពោះ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​សម្របសម្រួល​ជា យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​០២ ហើយ​ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​លោកពូ​ទី​ន​ផង​ដែរ​។

លោក ស៊ី បាន​បន្ថែម​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​ចិន​-​រុ​ស្ស៊ី​ក្នុង​វិស័យ​ផ្សេង​ៗ​នឹង​បន្ត នាំ​ទៅ​រក​ឱកាស​អភិវឌ្ឍន៍​ថ្មី​ៗ​៕