ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអ.ស.បបានព្រមានក្រុម Houthis ថា អាចនឹងមាន វាសនាដូចគ្នាជាមួយក្រុមហាម៉ាស់ និងក្រុមHezbollah

0

បរទេស៖ កាលពី​ថ្ងៃ​ចន្ទ ឯកអគ្គរដ្ឋទូត​អ៊ី​ស្រា​អែ​ល​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ប្រកាស នូវ​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​ព្រមាន​ចុង​ក្រោយ​ដល់​ក្រុម​សកម្មប្រយុទ្ធ Houthi ដែល​គាំទ្រ​ដោយ​ប្រទេស​យេ​ម៉ែ​ន ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​អ៊ី​ស្រា​អែ​ល ដោយ​និយាយ​ថា ក្រុម​នោះ​អាច​នឹង​មាន “​ជោគវាសនា​ដ៏​វេទនា​” ដូច​ក្រុម​ហា​ម៉ាស់ Hezbollah និង​ស៊ី​រី Bashar al-Assad ប្រសិនបើ​ពួក​គេ​នៅ​តែ​បន្ត​។

ឯកអគ្គរដ្ឋទូត​លោក Danny Danon ក៏​បាន​ព្រមាន​ទីក្រុង​តេ​អេ​រ៉​ង់​ថា អ៊ី​ស្រា​អែ​ល​មាន​សមត្ថភាព​វាយប្រហារ​តាម​គ្រប់​គោលដៅ​នៅ​មជ្ឈិមបូព៌ា រួម​ទាំង​នៅ​អ៊ី​រ៉​ង់​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា អ៊ី​ស្រា​អែ​ល​នឹង​មិន​អត់ឱន​ចំពោះ​ការ​វាយប្រហារ​របស់​អ្នកតំណាង​អ៊ី​រ៉​ង់​ឡើយ​។

ប៉ុន្មាន​ម៉ោង​ក្រោយមក យោធា​អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ថា ខ្លួន​បាន​ស្ទាក់​ចាប់​កាំជ្រួច​ដែល​បាញ់​ចេញ ពី​ប្រទេស​យេ​ម៉ែ​ន ដោយ​ជំរុញ​ឱ្យ​មាន​សំឡេង​ស៊ី​រ៉ែ​ន​ពាសពេញ​ប្រទេស​។

នៅ​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​យោធា​របស់​ក្រុម​ឧទ្ទាម​លោក Yahya Saree បាន​និយាយ​ថា ក្រុម​ឧទ្ទាម Houthis បាន​កំណត់​គោលដៅ​ទៅ​លើ​អាកាសយានដ្ឋាន Ben Gurion ក្បែរ​ទីក្រុង Tel Aviv និង​ស្ថានីយ៍​ថាមពល​០១​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដោយ​ប្រើប្រាស់​មី​ស៊ី​ល​ផ្លោង​លឿន​ជាង​សំឡេង និង​មី​ស៊ី​ល​ផ្លោង Zulfiqar តាម​ដំណាក់កាល​៕