ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់

0

ភ្នំពេញ​៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ NoDrug ថា​មាន​ករណី​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ កម្លាំង​សមត្ថកិច្ច​របស់​អនុ​គណៈកម្មការ​ប្រចាំ​បញ្ជា​២៤​ម៉ោង បាន​ទំនាក់ទំនង និង​បញ្ជូន​ព័ត៌មាន​ភ្លាម​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​នៅ​មូលដ្ឋាន​។

កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចុះ​ដល់​ចំណុច​ក្បែរ​សាលារៀន AIS(​ជ្រោយចង្វារ​) ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ជា​លទ្ធផល ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ស​ប្តា​ហ៍ លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​បាន​បង្ក្រាប​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​តេស​ទឹកនោម​លទ្ធផល​វិជ្ជមាន​(​មាន​សារធាតុ​ញៀន​)​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕