ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រធានាធិបតីស៊ីរី ចាកចេញពីក្រុងដាម៉ាស

0

បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ (Bashar Assad) បានចាកចេញពីទីក្រុងដាម៉ាស ចំពេលដែលមានការវិវឌ្ឍន៍ជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលក្រុមសកម្មប្រយុទ្ធមកពីក្រុមភេរវករបានបើកការវាយលុកដ៏ធំប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីមន្ត្រីយោធាស៊ីរីពីរនាក់។

តាមមន្ត្រីរូបនោះ បានឱ្យដឹងថា យន្តហោះរបស់លោកបានចេញដំណើរទៅទិសដៅដែលមិនស្គាល់។

នៅពេលមុននេះ ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា បានរាយការណ៍ថា ពួកសកម្មប្រយុទ្ធបានចូលទៅក្នុងទីក្រុងដាម៉ាស ខណៈដែលទូរទស្សន៍អាល់ហាដាដ បានអះអាងថា រដ្ឋធានីស៊ីរីបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធហើយ៕