Home ព័ត៌មានអន្តរជាតិ លោក ដូណាល់ ត្រាំ ប្រកាសពីការត្រៀមខ្លួនរបស់អ៊ុយក្រែន សម្រាប់កិច្ចចរចាជាមួយរុស្ស៊ី

លោក ដូណាល់ ត្រាំ ប្រកាសពីការត្រៀមខ្លួនរបស់អ៊ុយក្រែន សម្រាប់កិច្ចចរចាជាមួយរុស្ស៊ី

0

បរទេស៖ លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរនៅលើទំព័រ Truth Social របស់លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះថា ប្រទេសអ៊ុយក្រែនចង់បញ្ចប់កិច្ចព្រមព្រៀងមួយ ស្តីពីដំណោះស្រាយជម្លោះជាមួយរុស្ស៊ី ហើយបានជំរុញឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ និងការចាប់ផ្តើមកិច្ចចរចាសន្តិភាព។

នៅក្នុងការបង្ហោះនោះ លោកបាននិយាយថា «លោក ហ្សេលេនស្គី (Zelensky) និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀង [ជាមួយរុស្ស៊ី] និងបញ្ឈប់ភាពឆ្កួតលីលា។

គួរតែមានបទឈប់បាញ់គ្នាភ្លាមៗ ហើយកិច្ចចរចាគួរតែចាប់ផ្តើម» ដោយបាននិយាយបន្ថែមថា «ចិនអាចជួយ» នៅក្នុងដំណើរការកិច្ចចរចានោះ។ លោក ត្រាំ បានកត់សម្គាល់ថា «ប្រសិនបើវា [ជម្លោះ] នៅតែបន្ត វាអាចប្រែទៅជាអ្វីដែលធំជាងនេះ និងកាន់តែអាក្រក់ទៅៗ»៕

Previous articleប្រព័ន្ធផ្សព្វផ្សាយ៖ ប្រធានាធិបតីស៊ីរី ចាកចេញពីក្រុងដាម៉ាស
Next articleក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១ នាថ្ងៃទី១៣ ខាងមុខនេះ