បរទេស៖ យោងតាមសាជីវកម្មប្រេងជាតិគ្រប់គ្រងដោយរដ្ឋ (NOC) បានឱ្យដឹងថា ផលិតកម្មប្រេងប្រចាំថ្ងៃរបស់ប្រទេសលីប៊ីបានកើនឡើងលើសពី ១,៤លាន បារ៉ែល។
សាជីវកម្ម NOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាកម្រិតផលិតកម្មប្រេងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍បាននិយាយថា «ការផលិតប្រេងឆៅឈានដល់ជាង ១,៤លានបារ៉ែល ខណៈដែលទិន្នផលឧស្ម័នបានឈានដល់ប្រហែល ២០០.០០០បារ៉ែល ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១,៦លានបារ៉ែល»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «សមិទ្ធិផលនេះមិនអាចអាចទៅរួចបានទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរបស់កម្មករជាតិ ដែលបានធ្វើការពេញម៉ោងដើម្បីបង្កើនផលិតកម្មប្រេង ដោយទទួលបានស្ថិរភាពសេដ្ឋកិច្ចសម្រាប់ប្រទេស»។
យោងតាមនាយករដ្ឋមន្ត្រី លោក អាប់ឌុល ហាមេដ ឌីបីបាហ៍ (Abdul-Hamed Dbeibah)បាននិយាយថា ប្រទេសលីប៊ីគ្រោងនឹងជំរុញផលិតកម្មប្រេង និងឧស្ម័នប្រចាំថ្ងៃដល់ ២លានបារ៉ែលនៅចុងឆ្នាំ២០២៥៕