សេដ្ឋកិច្ចថៃរក្សាសន្ទុះកើនឡើងនៅឆ្នាំ២០២៥

0

បរទេស៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិនៃប្រទេសថៃ (NESDC) រំពឹងថា សេដ្ឋកិច្ចថៃនឹងអាចរក្សាបាននូវសន្ទុះកើនឡើងរបស់ខ្លួននៅឆ្នាំ២០២៥ ជាមួយនឹងកំណើនពី ២,៣%-៣,៣% ទោះបីជាមានហានិភ័យកើនឡើងក៏ដោយ។

យោងតាម លោក ដានូចា ពីចាយ៉ាណាន (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សា NESDC បានឱ្យដឹងថា កត្តាជំរុញសំខាន់ៗនៃកំណើនរួមមាន ការកើនឡើងនៃការប្រើប្រាស់ និងការវិនិយោគរបស់រដ្ឋាភិបាល តម្រូវការឯកជនក្នុងស្រុកដ៏រឹងមាំ ការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការពង្រីកការនាំចេញប្រកបដោយនិរន្តរភាព។

លោកបាននិយាយថា អាទិភាពនៃការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗសម្រាប់ឆ្នាំក្រោយរួមមាន ការជំរុញកំណើនជាបន្តបន្ទាប់នៅក្នុងវិស័យនាំចេញ និងការរៀបចំដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មដែលមានសក្តានុពលបណ្តាលមកពីគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី។ ទន្ទឹមនឹងនោះ ក្រុមស្រាវជ្រាវ K-Research បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងក្រោម ៣% នៅឆ្នាំក្រោយ៕