កំពង់ចាម៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះកំពស់ចំនួន ០,០៦ម៉ែត្រ។
ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅសល់ ៥,១៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេសាបព្រែកក្តាម បានថយកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៦៦ម៉ែត្រ ខណៈបឹងទន្លេសាប កំពង់លួង បានថយកំពស់ចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៨៧ម៉ែត្រ ៕