Home ព័ត៌មានអន្តរជាតិ ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់​សញ្ញាពី​ចម្ងាយ​ថ្មី

ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់​សញ្ញាពី​ចម្ងាយ​ថ្មី

0

បរទេស៖ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតឡុង ម៉ាច-២ស៊ី (Long March-2C) កាលពីថ្ងៃពុធ ដើម្បីដាក់ផ្កាយរណបមួយក្រុមថ្មីដែលអាចចាប់សញ្ញាពីចម្ងាយនៅក្នុងលំហ។

ផ្កាយរណបនៃក្រុមយៅហ្គាន់-៤៣ ០៣ (Yaogan-43 03) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៩:០៩នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតី ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន។

ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បងសម្រាប់ការធ្វើតេស្តលើបច្ចេកវិទ្យាថ្មីសម្រាប់ក្រុមតារានិករទាប។ នេះគឺជាបេសកកម្មហោះហើរលើកទី៥៤២ នៃគ្រាប់រ៉ុក្កែតសេរីឡុង ម៉ាច៕

Previous articleទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៦ម៉ែត្រនៅថ្ងៃទី២៤ ខែតុលានេះ
Next articleកងទ័ពជើងទឹកម៉ារ៉ុកជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៨នាក់ចេញពីឆ្នេរ សមុទ្រអាត្លង់ទិក