Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៦ម៉ែត្រនៅថ្ងៃទី២៤ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៦ម៉ែត្រនៅថ្ងៃទី២៤ ខែតុលានេះ

0

ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣៦ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះនៅសល់ ១៣,២៤ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,៣៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៨,៥៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,២៨ម៉ែត្រ ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៣០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៤ ខែតុលា នេះ
Next articleចិន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់​សញ្ញាពី​ចម្ងាយ​ថ្មី