កងទ័ពជើងទឹកម៉ារ៉ុកជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៨នាក់ចេញពីឆ្នេរ សមុទ្រអាត្លង់ទិក

0

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធម៉ារ៉ុក បានឱ្យដឹងថា កងទ័ពជើងទឹកម៉ារ៉ុកបានជួយសង្គ្រោះជនចំណាកស្រុកក្នុងអនុតំបន់សាហារ៉ាចំនួន ៣៨នាក់ចេញពីឆ្នេរសមុទ្រអាត្លង់ទិក។

សេចក្តីថ្លែងការណ៍បាននិយាយថា អង្គភាពកងទ័ពជើងទឹកបានស្ទាក់ចាប់ទូកដែលកំពុងធ្វើដំណើរទៅកាន់កោះកាណារី ដែលជាប្រជុំកោះរបស់ប្រទេសអេស្ប៉ាញ នៅឯឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលប្រតិបត្តិការចម្ងាយ ១៧០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង ដាក្លា។

ជនចំណាកស្រុកទាំងនោះ រួមទាំងស្ត្រីម្នាក់ និងកុមារម្នាក់ ត្រូវបានប្រគល់ទៅឱ្យកងរាជអាវុធហត្ថម៉ារ៉ុកចាត់ការទៅតាមនីតិវិធីរដ្ឋបាលស្តង់ដារ បន្ទាប់ពីទទួលបានការថែទាំចាំបាច់។

ប្រទេសម៉ារ៉ុកត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលឆ្លងកាត់ដោយជនចំណាកស្រុកអាហ្វ្រិកខាងលិចមួយចំនួនដែលកំពុងស្វែងរកដើម្បីទៅដល់ទឹកដីអឺរ៉ុប៕