រុស្ស៉ីចូលរួមសមយុទ្ធយោធាជាមួយចិន

0

ក្រសួងការពារជាតិចិនបានប្រកាសថា យោធារុស្ស៊ីនឹងបញ្ជូនកងកម្លាំងជើងទឹក និងជើងអាកាសនៅក្នុងខែកញ្ញានេះ ដើម្បីចូលរួមនៅក្នុងសមយុទ្ធដែនទឹក និងដែនអាកាសនៃសមុទ្រជប៉ុន និងសមុទ្រ Okhotsk ដែលរៀបចំដោយយោធាចិន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានរហស្សនាមថា Northern/Interaction-2024 មានគោលបំណងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងភាគីទាំងពីរ និងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ។

ក្រសួងបានកត់សម្គាល់ថា សមយុទ្ធនេះត្រូវបានគ្រោងធ្វើឡើងតាមកាលវិភាគប្រចាំឆ្នាំ និងការឯកភាពគ្នារវាងប្រទេសចិន និងរុស្ស៊ី។

ក្រសួងបានបន្ថែមថា កងនាវាចរកងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងធ្វើការល្បាតលើដែន សមុទ្ររួមគ្នាលើកទី៥ របស់ពួកគេនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត កងទ័ពជើងទឹកចិននឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រ «Ocean-2024» របស់ប្រទេសរុស្ស៊ី៕