ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងត្បូងប្រទេសម៉ារ៉ុកកើនឡើងដល់ ១៨នាក់

0

ក្រសួងមហាផ្ទៃបាននិយាយថា យ៉ាងហោចណាស់ មនុស្ស ១៨នាក់ត្រូវបានស្លាប់ និង៤នាក់ផ្សេងទៀតបន្តបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគខាងត្បូងប្រទេសម៉ារ៉ុក ដោយបានធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីមុនរបស់ខ្លួនអំពីការស្លាប់ចំនួន ១១នាក់ និង៩នាក់បាត់ខ្លួន។

ក្រសួងបានបន្ថែមថា អ្នកស្លាប់ក្នុងនោះមានជនបរទេស ៣នាក់មកពីប្រទេសអេស្ប៉ាញ កាណាដា និងប៉េរូ ត្រូវបានរាយការណ៍នៅក្នុងខេត្តតាតា ខេត្តអឺរ៉ាជីឌៀ ខេត្តទីហ្សនីត ខេត្តទីងហៀ និងខេត្តតារូដាន។ ការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត។

ក្រសួងបានកត់សម្គាល់ថា ការផ្គត់ផ្គង់ទឹក និងសេវាទូរគមនាគមន៍ដែលត្រូវបានរំខានដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ត្រូវបានស្តារឡើងវិញទាំងស្រុង ហើយកំណាត់ផ្លូវចំនួន ៨៤កន្លែងដែលរងផលប៉ះពាល់ត្រូវបានបើកឱ្យធ្វើចរាចរឡើងវិញ។

ក្រសួងបាននិយាយថា ក្រុមបច្ចេកទេសកំពុងធ្វើការជួសជុលឡើងវិញនូវបណ្តាញអគ្គី សនីដែលខូច ដោយក្រសួងសង្កត់ធ្ងន់ថា ធនធានចាំបាច់ត្រូវបានប្រមូលដើម្បីដោះស្រាយស្ថានភាពពិសេស និងជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់។

យោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអាជ្ញាធរឧតុនិយមម៉ារ៉ុក បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ត្រូវបានបង្កឡើងដោយ «ម៉ាស់ខ្យល់ត្រូពិចមិនស្ថិតស្ថេរ»៕