គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលបាននិយាយថា អ៊ីស្រាអែលបានជូនដំណឹងដល់សហរដ្ឋអាមេរិកអំពីផែនការវាយប្រហារទៅលើប្រទេសលីបង់។
អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានធ្វើសកម្មភាពតែម្នាក់ឯងប្រឆាំងនឹងចលនាហេសបូឡាស៊ីអ៊ីតលីបង់ ប៉ុន្តែវាទទួលបានការសម្របសម្រួលយ៉ាងពេញលេញជាមួយសហរដ្ឋអាមេរិក។
ក្រុមហេសបូឡា និងអ៊ីស្រាអែលបានផ្លាស់ប្តូរការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យ។ ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ លោក ហ្វូអាដ ស៊ុក (Fuad Shukr) ក្នុងទីក្រុងបេរុត កាលពីខែមុន។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងប្រហែល ១០០គ្រឿងបានវាយប្រហារដោយគ្រាប់មីស៊ីលរបស់ក្រុមហេសបូឡាជាង ១.០០០គ្រាប់ដែលបាញ់សំដៅទៅលើភាគខាងជើង និងភាគកណ្តាលប្រទេសអ៊ីស្រាអែល៕