ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់

0

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៧ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,០៩ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,៣៩ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-ចតុមុខ កំពស់ទឹកនៅសល់ ៦,៣០ម៉ែត្រ និងទន្លេមេគង្គអ្នកលឿង កំពស់ទឹកនៅសល់ ៤,៤៨ម៉ែត្រ ដដែល៕