នាយករដ្ឋមន្ត្រីឥណ្ឌានឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន នាថ្ងៃទី២៣ខាងមុខនេះ

0

បរទេស៖ ក្រសួងការបរទេសឥណ្ឌា (MEA) បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅថ្ងៃទី២៣ ខែសីហាខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)។

នេះ​នឹង​ជា​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ទៅកាន់​ប្រទេស​ដែល​កំពុងរងគ្រោះ​ដោយសារ​សង្រ្គាមមួយនេះ ​ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ប្រហែល​ជាង ៣០ឆ្នាំ​មុន។

ដោយបញ្ជាក់ឡើងវិញនូវគោលជំហររបស់ឥណ្ឌាចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកនោះ ក្រសួង MEA បាននិយាយថា មានតែការសន្ទនា និងការទូតប៉ុណ្ណោះដែលអាចនាំទៅរកដំណោះស្រាយយូរអង្វែងនៃជម្លោះនេះ។

លោកបាននិយាយបន្ថែមថា «នេះក៏ជាការកត់សម្គាល់ និងជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រផងដែរ ដែលនេះជាលើកទីមួយដែលនាយករដ្ឋមន្ត្រីឥណ្ឌានឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះចាប់តាំងពីយើងបានបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ ដំណើរទស្សនកិច្ចនេះនឹងពង្រឹងទៅលើទំនាក់ទំនងកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងមេដឹកនាំទាំងពីរ»៕