ស៊ូដង់ថ្កោលទោសការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីស្មែល ហានីយេហ៍

0

បរទេស៖ ប្រទេសស៊ូដង់បានថ្កោលទោសការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក អ៊ីស្មែល ហានីយេហ៍ (Ismail Haniyeh) នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់។

ក្រសួងការបរទេសស៊ូដង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលនៃប្រទេសស៊ូដង់បានថ្កោលទោសឧក្រិដ្ឋកម្មនៃការធ្វើឃាតមេដឹកនាំការិយាល័យនយោបាយក្រុមហាម៉ាស់នៅថ្ងៃនេះក្នុងទីក្រុងតេអេរ៉ង់» ។

ក្រុមហាម៉ាស់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការធ្វើឃាតលោក ហានីយេហ៍ ដោយការវាយឆ្មក់ក្នុងទីក្រុងតេអេរ៉ង់ ។

ក្រុមហាម៉ាស់បាននិយាយថា លោក ហានីយេហ៍ ត្រូវបានសម្លាប់ដោយការវាយឆ្មក់លើគេហដ្ឋានរបស់លោកក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីបានចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន (Masoud Pezeshkian) ៕