យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Galatasaray នៅទួរគីបានរាយការណ៍អំពីការដាក់សំណើរថ្មីទៅកាន់ក្លឹប Manchester United សម្រាប់ការផ្ទេរកីឡាករ Scott McTominay ខណៈពួកគេសម្លឹងរកមើលការចុះហត្ថលេខាយកខ្សែបម្រើសញញជាតិស្កុតឡេននៅក្នុងរដូវក្តៅនេះ។
ប្រភពដដែលបានអោយដឹងថាក្លឹប Galatasaray នឹងមិនចំណាយលើសពី ១៥លានអឺរ៉ូសម្រាប់កីឡាករ ដែលនៅសល់កុងត្រាតែ ១២ខែទៀតនៅ Old Trafford នោះទេ៕