បរទេស៖ ប្រសិតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសផ្តល់ជំនួយរាប់សិបលានដុល្លារសម្រាប់ប្រទេសហៃទី ក្នុងអំឡុងពេលបំពេញទស្សនកិច្ច០១ខែរបស់ខ្លួន បន្ទាប់ពីនគរបាលកេនយ៉ាក្រុមដំបូងបានមកដល់ ដែលជាផ្នែកនៃបេសកកម្មសន្តិសុខអន្តរជាតិមានគោលបំណង ដោះស្រាយអំពើហឹង្សារបស់ក្រុមអន្ធពាល។
ជំនួយមនុស្សធម៌ចំនួន ៦០លានដុល្លារសហរដ្ឋអាមេរិកដែលត្រូវបានប្រកាសដោយឯកអគ្គរដ្ឋទូតលោកស្រី Linda Thomas-Greenfield ខណៈពេលទស្សនកិច្ចនៅប្រទេសហៃទីនឹងគាំទ្រប្រជាជនរបស់ប្រទេសនេះ និងកាត់បន្ថយការរងទុក្ខដែលបណ្តាលមកពីអំពើហិង្សារបស់ក្រុមអន្ធពាល។ ជំនួយនោះនឹងបំពេញចន្លោះប្រហោងសំខាន់ៗសម្រាប់អាហារូបត្ថម្ភ សន្តិសុខស្បៀង និងទីជម្រក និងការកែលម្អសេវាទឹក និងអនាម័យ។
សេចក្តីថ្លែងការណ៍០១បានឲ្យដឹងថា សហរដ្ឋអាមេរិកតាមរយៈក្រសួងការពារជាតិក៏នឹងផ្តល់យានយន្តប្រឆាំងការស្ទាក់វាយប្រហារដែលធន់នឹងមីន “ជាច្រើន” ដល់បេសកកម្មសន្តិសុខអន្តរជាតិ។ ហើយក្រសួងការបរទេសក៏មានបំណងទិញរថពាសដែកបន្ថែម ដើម្បីជួយដល់បុគ្គលិកបេសកកម្មផងដែរ។
អង្គការសហប្រជាជាតិបាននិយាយថា សង្គ្រាមបានធ្វើឲ្យក្រុមជនភៀសខ្លួនជាង ៥៧៨.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលជិត ៥លាននាក់ ដែលនេះស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជន ១១,៧លាននាក់ កំពុងប្រឈមនឹងវិបត្តិអាហារធ្ងន់ធ្ងរ ដែលក្នុងនោះ ១,៦លាននាក់ ប្រឈមនឹងការអត់ឃ្លាន៕