ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីចំនួន ១,២៥ ពាន់លានដុល្លារសម្រាប់ប្រទេសហ្វីលីពីន

0

បរទេស៖ ធនាគារពិភពលោក (WB) បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន ១,២៥ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​សម្រាប់​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័​ត៍​មាន CNA​។ ធនាគារពិភពលោក​មួយ​នេះ​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន ៥០០ លាន​ដុល្លារ​សម្រាប់​គម្រោង​មួយ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ដើម្បី​ជួសជុល​សាលារៀន​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នៅ​តាម​ខេត្ត​នានា និង​បង្កើន​សមត្ថភាព​របស់​សាលារៀន​ទាំងនោះ ឱ្យ​មាន​លទ្ធភាព​ប្រតិបត្តិការ​ឡើង​វិញ​។

ធនាគារ​នេះ​ក៏​បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន ៧៥០ លាន​ដុល្លារ​ផង​ដែរ ដើម្បី​គាំទ្រ​ដល់​កំណែទម្រង់​ដែល​នឹង​បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​សាធារណៈ និង​លើកកម្ពស់​ថាមពល​កកើត​ឡើង​វិញ​ផង​ដែរ​៕