ប្រាសាទអង្គរ រកចំណូលបានជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រ ក្នុរយៈពេញ ៦ខែឆ្នាំ២០២៤

0

សៀមរាប៖ ៦​ខែ​ឆ្នាំ​២០២៤​នេះ គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង ២៤​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លក់​សំបុត្រ ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​មាន​ចំនួន​ជាង​៥​ម៉ឺន​នាក់​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ​ថា ក្នុង​រយៈ​ពល​៦​ខែ ចាប់ពី​ខែមករា ដល់​ខែ​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន​៥២១ ៩៥០​នាក់ កើនឡើង​ជាង​៣៥​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ និង​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន ២៤ ៣៥៧,៦៩៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​៣៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា សម្រាប់​ខែមិថុនា​ឆ្នាំ​២០២៤​នេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ មាន​ចំនួន​៤៩,៦៩២ នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​កើនឡើង​ជាង​២០​រយ​ភាគរយ និង​ផ្ដល់​ចំណូល​ថវិកា​ចំនួន​២ ១៥០,៨០៤​ដុល្លា កើនឡើង​ជាង​១៨​ភាគរយ បើ​ធៀប​ក្នុង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៣​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័​ត៌​ក៍បាន​បង្ហាញ​ដែរ​ថា ការ​លក់​ប័ណ្ណ​ឱ្យ​អ្នកទេសចរ​អន្ដរជាតិ ចូល​ទស្សនា​ប្រាសាទ​កោះកែរ រយៈពេល​៦​ខែ ឆ្នាំ​២០២៤​នេះ មាន​ចំនួន​១០៨២៨​នាក់ ចំណូល​ថវិកា​ចំនួន​១៦២,៤២០​ដុល្លា​អា​មេ​រិ​ក ខណៈ​ដែល​មួយ​ខែមិថុនា​ឆ្នាំ​២០២៤​នេះ មាន​អ្នកទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ​នេះ​ដែរ មាន​ចំនួន​៧០១​នាក់ ចំណូល​ថវិកា​ចំនួន​១០៥១៥​ដុល្លា​អា​មេ​រិ​ក​៕