Home ព័ត៌មានអន្តរជាតិ ចិនបាញ់បង្ហោះផ្កាយរណបថ្មី

ចិនបាញ់បង្ហោះផ្កាយរណបថ្មី

0

បរទេស៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែតឡុង ម៉ាច-៣ប៊ី (Long March-3B) ដោយបាន​ដាក់​ផ្កាយរណប​ថ្មី​មួយ​ក្នុង​លំហ​។

គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ៩:៤៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតី ដោយបញ្ជូនផ្កាយរណបស្មាត ស្កាយណេត-១ ០១ (Smart SkyNet-1 01) ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន។

នេះគឺជាបេសកកម្មហោះហើរលើកទី៥២១ នៃស៊េរីរ៉ុក្កែតឡុង ម៉ាច៕

ប្រភព៖ AKP

Previous articleអាស៊ាន និងឥណ្ឌា បង្កើនអាទិភាពខ្សែសង្វាក់ផ្គត់ផ្គង់
Next articleយ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយប្រហារបន្តរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងរ៉ាហ្វាហ៍ នៃតំបន់ហ្គាហ្សា