បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិ បានឱ្យដឹងថា យន្តហោះចម្បាំងអេស-១៦ (F-16) របស់កងទ័ពអាកាសសិង្ហបុរីបានធ្លាក់នៅក្នុងមូលដ្ឋានទ័ពអាកាសតេនហ្គាហ៍ កាលពីថ្ងៃពុធ។
យន្តហោះនេះបានជួបប្រទះនឹងបញ្ហាកំឡុងពេលហោះឡើង ហើយអាកាសយានិកបានឆ្លើយតបតាមនីតិវិធីសង្គ្រោះបន្ទាន់។ អាកាសយានិកបានលោតចេញដោយជោគជ័យ ហើយកំពុងទទួលការព្យាបាល។ មិនមានបុគ្គលិកផ្សេងទៀតរងរបួសទេ។
ការស៊ើបអង្កេតបន្ថែមលើគ្រោះថ្នាក់នេះកំពុងបន្ត៕
ប្រភព៖ AKP