Home ព័ត៌មានអន្តរជាតិ ចិន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ខៀវ​សម្រាប់​ជំនន់​ទឹកភ្លៀង

ចិន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ខៀវ​សម្រាប់​ជំនន់​ទឹកភ្លៀង

0

បរទេស៖ ប្រទេស​ចិន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ខៀវ​សម្រាប់​ជំនន់ទឹកភ្លៀង​។ យោងតាមការជូនដំណឹងដែលត្រូវបានចេញដោយក្រសួងធនធានទឹក និងរដ្ឋបាលឧតុនិយមចិន បានឱ្យដឹងថា ចាប់ពីម៉ោង ៨:០០នាទីយប់ ភ្លៀងធ្លាក់ខ្លាំងទំនងជាកើតឡើងនៅតំបន់ភាគខាងត្បូងនៃខេត្តហ៊ូណាន និងខេត្តគីហ្សូ។

សេចក្តីជូនដំណឹង​បាន​ព្រមាន​ថា ទឹក​ជំនន់​ក៏​អាច​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ផ្សេង​ទៀត​។ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យពង្រឹងការត្រួតពិនិត្យពេលវេលាជាក់ស្តែង និងនីតិវិធីសម្រាប់ការព្រមានពីទឹកជំនន់ ចំពេលមានវិធានការដើម្បីត្រៀមជម្លៀសចេញ។

ប្រទេស​ចិន​មាន​ប្រព័ន្ធ​ព្រមាន​អាកាសធាតុ​ ៤ជាន់ ដោយ​ពណ៌​ក្រហម​តំណាង​ឱ្យ​ការ​ព្រមាន​ធ្ងន់ធ្ងរ​បំផុត បន្ទាប់​មក​​ពណ៌​ទឹកក្រូច ពណ៌លឿង និងពណ៌​ខៀវ៕

ប្រភព៖ AKP

Previous articleគណៈរដ្ឋមន្ត្រី​សង្គ្រាម​អ៊ីស្រាអែល​អនុម័ត​លើ​ការ​វាយ​ប្រហារតាមផ្លូវគោក​​ក្នុងទីក្រុង រ៉ាហ្វាហ៍ នៃ​តំបន់​ហ្គាហ្សា
Next articleនាយករដ្ឋមន្ត្រី​ចិន​អបអរសាទរ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កោះ​សូឡូម៉ុន ដែល​ចូលកាន់​តំណែង​