Home ព័ត៌មានអន្តរជាតិ បេសកជនពិសេសរបស់ចិនទទួលបន្ទុកការបម្រែបម្រួលអាកាសធាតុ ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

បេសកជនពិសេសរបស់ចិនទទួលបន្ទុកការបម្រែបម្រួលអាកាសធាតុ ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

0

បរទេស៖ ក្រសួងអេកូឡូស៊ី និងបរិស្ថានបាននិយាយកាលពីថ្ងៃអង្គារថា បេសកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក លីវ ហ្សេនមីន (Liu Zhenmin) នឹងដឹកនាំគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែឧសភា ដើម្បីពិភាក្សាជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ លោក ចន ផូដេស្ដា (John Podesta) ។

យោងតាមក្រសួងបានឱ្យដឹងថា ការដឹកនាំដោយបានឯកភាពរបស់ប្រមុខរដ្ឋទាំងពីរ ភាគីទាំងពីរនឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើសេចក្តីថ្លែងការណ៍សាន់នីលែនស៍ ស្តីពីកាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ និងការឯកភាពផ្សេងទៀត ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាកាសធាតុរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង។

ក្រសួងបាននិយាយថា លោក លីវ ក៏នឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងក្រុមអ្នកប្រាជ្ញរបស់សហរដ្ឋអាមេរិក ស្តីពីការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត៕

ប្រភព៖ AKP

Previous articleរ៉ុក្កែតឡុង ម៉ាច-៦ស៊ី របស់ចិនធ្វើការហោះហើរលើកដំបូង
Next articleគណៈរដ្ឋមន្ត្រី​សង្គ្រាម​អ៊ីស្រាអែល​អនុម័ត​លើ​ការ​វាយ​ប្រហារតាមផ្លូវគោក​​ក្នុងទីក្រុង រ៉ាហ្វាហ៍ នៃ​តំបន់​ហ្គាហ្សា