បរទេស៖ រ៉ុក្កែតឡុង ម៉ាច-៦ស៊ី (Long March-6C) របស់ប្រទេសចិនបានធ្វើការហោះហើរលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ ដោយបានដាក់ផ្កាយរណបចំនួន ៤នៅក្នុងលំហ។
គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ១១:២១នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបតៃយ័ន ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ដោយបានបញ្ជូនផ្កាយរណបណិបទូន-០១ (Neptune-01) និងផ្កាយរណបស្មាត-១ស៊ី (Smart-1C) ក៏ដូចជាផ្កាយរណបអុបទិកដ៏ធំទូលាយ និងផ្កាយរណបវីដេអូដែលមានគុណភាពក្នុងការបង្ហាញខ្ពស់ បានចូលទៅក្នុងគន្លងដែលបានគ្រោងទុក។
នេះគឺជាបេសកកម្មហោះហើរលើកទី៥២០ នៃគ្រាប់រ៉ុក្កែតឡុង ម៉ាច៕
ប្រភព៖ AKP