ជនជាតិប៉ាឡេស្ទីន ៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់ អ៊ីស្រាអែលនៅតំបន់វេស ប៊ែង

0

បរទេស៖ យោងតាមប្រភពវេជ្ជសាស្ត្រ និងសន្តិសុខប៉ាឡេស្ទីនបានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាដែលធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែលនៅទីក្រុងឌៀរ អាល់ ហ្គូសុន ដែលជាទីប្រជុំជននៅភាគខាងជើងនៃទីក្រុងទុលកាម ភាគខាងលិច។

សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានរាយការណ៍ថា ខ្លួនបានដឹកសាកសពជនជាតិប៉ាឡេស្ទីនដែលមិនស្គាល់អត្តសញ្ញាណទៅមន្ទីរពេទ្យ ខណៈប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា សាកសពជនរងគ្រោះ ៥នាក់ផ្សេងទៀតត្រូវបានកងទ័ពអ៊ីស្រាអែលយក។

ប្រភពសន្តិសុខនៅប៉ាឡេស្ទីនបាននិយាយថា ទាហានអ៊ីស្រាអែលបានឡោមព័ទ្ធលំនៅដ្ឋានមួយនៅក្នុងទីក្រុងអស់រយៈពេលជាង ១៥ម៉ោង ក្នុងអំឡុងពេលនោះមានគ្រាប់ផ្លោងជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីផ្ទះនោះ។

ក្រោយ​ការ​វាយ​កម្ទេច​លំនៅដ្ឋាននោះ​ដោយ​គ្រឿងចក្រ​យោធា​អ៊ីស្រាអែល ម្ចាស់​ផ្ទះ​ត្រូវ​បាន​ឃាត់ខ្លួន។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងទីក្រុងឌៀរ អាល់ ហ្គូសុន រវាងប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ និងកងកម្លាំងអ៊ីស្រាអែល។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានកត់ត្រាអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៨០នាក់ ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបាញ់កាំភ្លើងនៅទូទាំងតំបន់ វេស​ ប៊ែង និងទីក្រុងយេរុយសាឡឹម ភាគខាងលិច ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននាពេលបច្ចុប្បន្នកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ AKP