Home ព័ត៌មានអន្តរជាតិ ធនាគារអភិវឌ្ឍន៍ចិនផ្តល់ប្រាក់កម្ចីចំនួន ១០៤ប៊ីលានយ័ន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូន នៅក្នុងត្រីមាសទី១

ធនាគារអភិវឌ្ឍន៍ចិនផ្តល់ប្រាក់កម្ចីចំនួន ១០៤ប៊ីលានយ័ន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូន នៅក្នុងត្រីមាសទី១

0

បរទេស៖ ធនាគារអភិវឌ្ឍន៍ចិន (CDB) បាននិយាយថា ខ្លួនបានចេញប្រាក់កម្ចីចំនួន ១០៤ប៊ីលានយ័ន (ប្រហែល ១៤.៦៣ប៊ីលានដុល្លារអាម៉េរិក) ក្នុងកំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការរីកចម្រើននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូន។

យោងតាមធនាគារ CDB បានឱ្យដឹងថា មូលនិធិត្រូវបានបញ្ជូនទៅកាន់គម្រោងសំខាន់ៗនៅទូទាំងប្រទេស រួមមានការសាងសង់បណ្តាញផ្លូវដែកល្បឿនលឿន ការកសាងឡើងវិញ និងការពង្រីកអាកាសយានដ្ឋាន និងអភិវឌ្ឍន៍ការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនជាតិ។

ក្នុង​ចំណោម​គម្រោង​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​បែប​នេះ​ក្នុង​ត្រីមាស​ទីមួយ គឺ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិស៊ាមិន ស៊ាងអាន និង​ផ្លូវដែក​ល្បឿន​លឿនចុងគីង-វ៉ាន់ហ្សូ៕

ប្រភព៖ AKP

Previous articleជនជាតិប៉ាឡេស្ទីន ៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់ អ៊ីស្រាអែលនៅតំបន់វេស ប៊ែង
Next articleរដ្ឋមន្ត្រី​ស្នេហាជាតិ និងអតីត​យុទ្ធជន​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​បារាំង និងអាល្លឺម៉ង់ ​ក្នុង ​សប្តាហ៍​នេះ