គុយបាប្រកាសលើកលែងទិដ្ឋាការជាឯកតោភាគី សម្រាប់ពលរដ្ឋចិន

0

បរទេស៖ រដ្ឋាភិបាលគុយបាបានប្រកាសថា ខ្លួននឹងអនុវត្តន៍គោលនយោបាយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនធម្មតាចាប់ពីខែនេះតទៅ។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ចួន ខាឡស៍ ហ្គាស៊ា (Juan Carlos Garcia) ក្នុងអំឡុងពេលពិព័រណ៍ទេសចរណ៍អន្តរជាតិគុយបាលើកទី៤២​(FITCuba 2024) ដែលត្រូវបានរៀបចំឡើងនៅរមណីយដ្ឋានកាយ៉ូ កូកូ នាមាត់សមុទ្រ ក្នុងខេត្ត ស៊ីហ្គោ ដេ អាវីឡា។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍គុយបា បានឱ្យដឹងថា  គិតត្រឹមថ្ងៃទី២៦ ខែមេសា គុយបាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលគុយបារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៥លាននាក់ក្នុងឆ្នាំ២០២៤៕

ប្រភព៖ AKP