បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ុយគ្រីនហ្វមដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់ការព្យាករណ៍កាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៣% នៅឆ្នាំនេះ ដែលគិតចាប់ពី ៥.៣% ក្នុងឆ្នាំ២០២៣។
យោងតាមការព្យាករណ៍ដោយធនាគារជាតិរបស់អ៊ុយក្រែន បានឱ្យដឹងថា ការខូចខាតយ៉ាងសំខាន់ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល និងការខ្វះខាតអគ្គិសនីដែលរំពឹងទុកនឹងស្ថិតក្នុងចំណោមកត្តាសំខាន់ៗដែលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ។
ការព្យាករណ៍បាននិយាយថា ទោះបីជាជម្លោះនឹងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនក៏ដោយ ក៏ការស្ទុះងើបឡើងវិញរបស់ប្រទេសនឹងបន្តដោយសារតែការសម្របខ្លួនខ្ពស់នៃអាជីវកម្ម និងគ្រួសាររបស់អ៊ុយក្រែន។
ការព្យាករណ៍បាននិយាយថា នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥.៣% និង៤.៥% រៀងៗ គ្នា។
ការធ្វើឱ្យប្រសើរឡើងនៃអារម្មណ៍អ្នកប្រើប្រាស់ និងការវិនិយោគ រួមទាំងការត្រឡប់មកវិញបន្តិចម្តងៗនៃជនចំណាកស្រុក និងវឌ្ឍនភាពក្នុងកំណែទម្រង់សមាហរណកម្មអឺរ៉ុប នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចអ៊ុយក្រែនក្នុងរយៈពេល ២ឆ្នាំខាងមុខ។ នេះបើយោងតាមការព្យាករណ៍៕
ប្រភព៖ AKP