Home ព័ត៌មានអន្តរជាតិ ថៃ​ធ្វើ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី

ថៃ​ធ្វើ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី

0

បរទេស៖ គណៈរដ្ឋមន្ត្រី​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី២៨ ខែ​មេសា។

បញ្ជីនៃការរុះរើគណៈរដ្ឋមន្រ្តីថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយព្រអង្គម្ចាស់ព្រះបាទរាមាទី១០ និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន មុនពេលវាត្រូវបានចេញផ្សាយ។

នៅក្នុង​គណៈរដ្ឋមន្ត្រី​ថ្មីនោះ លោក ស្រេតថា បានដក​ខ្លួន​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដោយ​តែងតាំង​លោក ពីឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajia) អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ផ្សារហ៊ុន​ថៃ​ជំនួស​វិញ។ លោក ពីឆៃ ក៏​ឡើង​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រីក្នុងពេលនោះផង​ដែរ។

លោក ស៊ុមសាក់ ថេបស៊ូទីន (Somsak Thepsutin) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ ជំនួសលោក ចុលណាន ស្រ៊ីកែវ (Cholnan Srikaew)។

លក ប៉ានព្រី បាហ៊ីដដា-នូការ៉ា (Parnpree Bahiddha-Nukara) រក្សាតំណែងជារដ្ឋមន្ត្រីការបរទេសដដែល ប៉ុន្តែលោកលែងជាឧបនាយករដ្ឋមន្ត្រីហើយ។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ូរីយ៉ា ជួងរូងរឿងគីត (Suriya Juangroongruangkit) ត្រូវបានប្រគល់ភារកិច្ចបន្ថែមជាឧបនាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីចកុសល (Sudawan Wangsuphakijkosol) ត្រូវបានផ្ទេរទៅធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ដោយប្តូរឱ្យលោក សឺមសាក់ ពង្សប៉ានីត (Sermsak Pongpanit) ជំនួសវិញ។

ទន្ទឹមនឹងនេះដែរ លោក ពីជីត ជើនបាន (Pichit Chuenban) កាន់តំណែងជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី។

នេះ​ជា​ការ​រុះរើ​គណៈរដ្ឋមន្ត្រីជា​លើក​ដំបូង​របស់​លោក ស្រេតថា ក្នុងរយៈ​ពេល ៨ខែ​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែងជានាយករដ្ឋមន្រ្តីថៃ៕

ប្រភព៖ AKP

Previous articleសម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួនជាង៣ម៉ឺននាក់ កំពុងទទួលបានការបណ្ដុះបណ្ដាល
Next articleកីឡាការិនី Kaleyn របស់ប៊ុលហ្គារីឈ្នះមេដាយសំរឹទ្ធចំនួនពីរនៅការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោកឆ្នាំ២០២៤