មនុស្ស ១១នាក់បាត់ខ្លួននៅក្នុងព្យុះភ្លៀងនៃខេត្តក្វាងទុង

0

បរទេស៖ នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្តបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សសរុបចំនួន ១១នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានវាយប្រហារផ្នែកជាច្រើននៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅឡើយ។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានប៉ះពាល់ដល់តំបន់ជាច្រើន រួមមានខេត្តសៅហ្គាន់ ខេត្តក្វាងស៊ូ ខេត្តហឺយ័ន ខេត្ដហ្សៅគីង ខេត្តគីងយ័ន ខេត្តមេយហ្សូ និងខេត្តហ៊ុយហ្សូ។

នាយកដ្ឋានបាននិយាយថា មនុស្សសរុបចំនួន ៥៣,៧៤១នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅនៅទូទាំងខេត្ត ដោយមនុស្ស ១២,២៥៦នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅជាបន្ទាន់៕

ប្រភព៖ AKP