Home ព័ត៌មានអន្តរជាតិ អង្គការ CSTO ត្រៀមខ្លួនជាស្រេចដើម្បីជួយដោះស្រាយបញ្ហាជម្លោះនៅមជ្ឈិមបូព៌ាក្នុងករណីមានការស្នើសុំ

អង្គការ CSTO ត្រៀមខ្លួនជាស្រេចដើម្បីជួយដោះស្រាយបញ្ហាជម្លោះនៅមជ្ឈិមបូព៌ាក្នុងករណីមានការស្នើសុំ

0

បរទេស៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) លោក អ៊ីម៉ាន់ហ្កាលី តាស្មាហ្កាមបេតូវ (Imangali Tasmagambetov) បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា អង្គការ CSTO បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដោះស្រាយបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ក្នុងករណីដែលមានសំណើ។

លោកបាននិយាយថា «ពិតណាស់ អង្គការ CSTO បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មធ្យោបាយក្នុងការដោះស្រាយជម្លោះនេះ (ជម្លោះនៅមជ្ឈិមបូព៌ា) ប្រសិនបើមានសំណើ និងការប្រគល់សិទ្ធិ»។

យោងតាមលោក តាស្មាហ្កាមបេតូវ បានឱ្យដឹងថា «ឱកាសសម្រាប់ការដោះស្រាយដោយជោគជ័យនៃជម្លោះបែបនេះ កំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែទស្សនៈខុសគ្នាជាមូលដ្ឋាននៃអ្នកលេងឈានមុខគេក្នុងពិភពលោក ទៅលើរចនាសម្ព័ន្ធនៃសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត»។ ប្រធានអង្គការ CSTO បាននិយាយបន្ថែមថា «នេះគឺជាបញ្ហាដ៏ធំមួយដែលត្រូវតែដោះស្រាយដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត»៕

ប្រភព៖ AKP

Previous articleអ៊ីស្រាអែល​ជំរុញ​ឱ្យសហរដ្ឋ​អាមេរិក​ពិចារណា​ឡើងវិញ ​នូវ​ទណ្ឌកម្ម​លើ​អង្គភាព​យោធា​អ៊ីស្រាអែល
Next articleមនុស្ស ១១នាក់បាត់ខ្លួននៅក្នុងព្យុះភ្លៀងនៃខេត្តក្វាងទុង