ឥណ្ឌូណេស៊ីបង្កើនការប្រុងប្រយ័ត្នចំពោះការប្រឆាំងនឹងការលាងលុយកខ្វក់

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់មជ្ឈមណ្ឌលរបាយការណ៍ និងវិភាគប្រតិបត្តិការហិរញ្ញវត្ថុ (PPATK) និងក្រសួងពាក់ព័ន្ធឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះវិធីសាស្រ្តថ្មីនៃការលាងលុយកខ្វក់ រួមទាំងអ្នកដែលពាក់ព័ន្ធនឹងទីផ្សាររូបិយប័ណ្ណគ្រីបតូផងដែរ។

លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងសកម្មភាពលាងលុយកខ្វក់ដែលផ្អែកទៅលើបច្ចេកវិទ្យាថ្មី ដោយត្រួតពិនិត្យទៅលើទ្រព្យសកម្មរូបិយប័ណ្ណគ្រីបតូ NFTs សកម្មភាពទីផ្សារ លុយអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត ចំពេលដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

យោងតាមរបាយការណ៍ថ្មីមួយនេះ បានឱ្យដឹងថា តម្លៃសរុបនៃទ្រព្យសកម្មដែលត្រូវបានលាងតាមរយៈទីផ្សារគ្រីបតូនៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។ ដូច្នេះហើយ លោកបានជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានាឱ្យបន្តនាំមុខអ្នកលាងលុយ ដោយពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងបទប្បញ្ញត្តិ ធានាឱ្យមានតម្លាភាព និងការអនុវត្តច្បាប់ដោយមិនមានការរើសអើង ព្រមទាំងការប្រើប្រាស់ភាពងាយស្រួលនៃបច្ចេកវិទ្យា។

លោក​ប្រធានាធិបតី​បាន​អះអាង​ថា អ្នក​លាង​លុយកខ្វក់​កំពុង​ស្វែង​រក​មធ្យោបាយ​ថ្មី​ឥត​ឈប់ឈរ៕

ប្រភព៖ AKP