ទីផ្សារនានានៅទីក្រុងបាងកកចូលរួមជំរុញការកាត់បន្ថយកាកសំណល់អាហារ

0

បរទេស៖ ទីផ្សារស្រស់ប្រមាណជិត២០០ នៅទីក្រុងបាងកកបានចូលរួមយុទ្ធនាការរបស់រដ្ឋបាលទីក្រុងបាងកក (BMA) ដើម្បីចាត់ថ្នាក់កាកសំណល់អាហារពីកាកសំណល់ផ្សេងៗ ដែលជួយកាត់បន្ថយការបំភាយកាបូនប្រហែល ១៤២.៥តោនក្នុងមួយថ្ងៃ។

អ្នកនាំពាក្យរបស់ BMA លោក ឯកវ៉ារុនីយ៉ូ អាំរ៉ាប៉ាឡា (Aekvarunyoo Amrapala) បាននិយាយថា ទីផ្សារស្រស់ចំនួន១៨៤ នៅក្នុងខ័ណ្ឌចំនួន៥០ បានចូលរួមក្នុងយុទ្ធនាការនេះ ហើយយ៉ាងហោចណាស់មានកាកសំណល់អេតចាយចំនួន ៧៥តោនត្រូវបានគ្រប់គ្រងកាន់តែប្រសើរឡើងក្នុងមួយថ្ងៃ។

កាកសំណល់អាហារ ដែលរួមមានទាំងបន្លែ ផ្លែឈើ និងអាហារផ្សេងៗទៀតដែលកប់ក្នុងធុងសំរាម ដែលបង្កើតក្លិនស្អុយ និងជាកន្លែងបង្កាត់ពូជមេរោគនោះ អាចរាលដាលទៅក្នុងប្រភពទឹកក្បែរនោះ ហើយថែមទាំងបង្កើតឧស្ម័នមេតានបានជាង ២៨ដងខ្លាំងជាងមុនសម្រាប់ការបំផ្លាញស្រទាប់អូហ្សូនជាងកាបូនឌីអុកស៊ីត ហើយវាជាផ្នែកមួយនៃវិបត្តិអាកាសធាតុពិភពលោក។

លោកបាននិយាយបន្ថែមថា ស្ទើរតែពាក់កណ្តាលនៃកាកសំណល់នោះ ត្រូវបានបញ្ជូនទៅកសិករ ខណៈដែល ៣០% ត្រូវបានបញ្ជូនទៅតាមសាលាស្រុកខ័ណ្ឌនានាដើម្បីធ្វើជី៕

ប្រភព៖ AKP