ប្រទេសឡាវ​ព្រមាន​ពី​ការ​បំពុល​បរិយាកាស​ក្នុង​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ

0

បរទេស៖ ការប្រមូលផ្តុំធូលីភាគល្អិតនៅក្នុងបណ្តាខេត្ត និងទីក្រុងនានានៅក្នុងប្រទេសឡាវ ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី០៩ ខែមេសាថា មានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

មជ្ឈមណ្ឌលស្រាវជ្រាវធនធានធម្មជាតិ និងបរិស្ថានឡាវ បាននិយាយថា បណ្តាខេត្តភាគខាងជើងកំពុងរាយការណ៍ថាមានកំហាប់ខ្ពស់ ដែលរួមមានខេត្តផុងសាលី (កម្រិត ២៥៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប) ខេត្តស៊ីងឃួង (កម្រិត ២០៩មីក្រូក្រាមក្នុងមួយម៉ែត្រគូប) និងខេត្តឧត្តមសាយ (កម្រិតជាង ៣០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប)។

មូល​ហេតុ ​គឺ​មក​ពី​ការ​ដុត​ចំបើង និង​ស្រែ ​ដើម្បី​ត្រៀម​បង្កបង្កើន​ផល​ថ្មី ភ្លើង​ឆេះ​ព្រៃ និង​ការ​បំភាយពីយានយន្តដែលធ្វើ​ចរាចរណ៍។

ជាមួយគ្នានេះដែរ នាយកដ្ឋានជលសាស្ត្រនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក៏បានព្រមានដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃតាមបណ្តាខេត្តភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងមួយចំនួនផងដែរ អំពីលទ្ធភាពនៃបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង និងខ្យល់កន្ត្រាក់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រភព៖ AKP