បរទេស៖ ប្រទេសចិនបានផ្តួចផ្តើមសកម្មភាពជុំថ្មី ដើម្បីបង្កើនទិន្នផលគ្រាប់ធញ្ញជាតិរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីធានាសន្តិសុខស្បៀងអាហារ។
យោងតាមផែនការសកម្មភាពដែលចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋបានឱ្យដឹងថា ប្រទេសនេះមានគោលបំណងបង្កើនសមត្ថភាពផលិតគ្រាប់ធញ្ញជាតិឱ្យលើសពី ៥០លានតោននៅឆ្នាំ២០៣០។ នៅពេលនោះ ផ្ទៃដីដាំដុះដំណាំស្រូវនឹងមានចំនួនសរុបប្រហែល ១១៧លានហិកតា។
ប្រទេសចិនបានឃើញការប្រមូលផលគ្រាប់ធញ្ញជាតិជាង ៦៥០លានតោន សម្រាប់រយៈពេល ៩ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំណែកនៃគ្រាប់ធញ្ញជាតិក្នុងមនុស្សម្នាក់មានចំនួន ៤៩៣គីឡូក្រាម។
ផែនការនេះបានបន្តថា ដំណាំពោត និងសណ្ដែកនឹងជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបង្កើនទិន្នផលគ្រាប់ធញ្ញជាតិ។ ចំពោះអង្ករ និងស្រូវសាលី ត្រូវបានផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងរចនាសម្ព័ន្ធប្រសើរឡើង ។ ដំណាំដំឡូង និងប្រភេទគ្រាប់ធញ្ញជាតិ និងសណ្តែកផ្សេងទៀតនឹងត្រូវបានផ្សព្វផ្សាយដោយផ្អែកលើលក្ខខណ្ឌក្នុងស្រុក។
គម្រោងសំខាន់ៗពីការអភិរក្សទឹក ដល់ការសាងសង់ដីស្រែដែលមានស្តង់ដារខ្ពស់ និងការស្តារឡើងវិញនូវឧស្សាហកម្មគ្រាប់ពូជនឹងត្រូវបានអនុវត្តនៅក្នុងស្រុកដែលផលិតគ្រាប់ធញ្ញជាតិសំខាន់ៗចំនួន ៧២០កន្លែង ក្រោមការណែនាំរបស់គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) និងក្រសួងកសិកម្ម និងកិច្ចការជនបទ៕
ប្រភព៖ AKP