រុស្សីអាចជួយអាហ្រ្វិកខាងត្បូងដោះស្រាយការខ្វះខាតអគ្គិសនី

0

បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាហ្វ្រិកខាងត្បូង លោក អ៊ីលយ៉ា រ៉ូហ្កាចេវ (Ilya Rogachev) បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ប្រទេសរុស្ស៊ីអាចជួយដល់ប្រទេសអាហ្រ្វិកខាងត្បូងក្នុងការដោះស្រាយបញ្ហាកង្វះអគ្គិសនី។

អ្នកការទូតរូបនោះបាននិយាយថា «សហព័ន្ធរុស្ស៊ី គឺជាប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ។ប្រសិនបើយើងនិយាយអំពីកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាហ្វ្រិកខាងត្បូងនៅក្នុងវិស័យនេះ ហើយធ្វើការងាររួមគ្នាទៅលើការពង្រីកការផលិតនុយក្លេអ៊ែរនៅក្នុងប្រទេស នឹងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានេះ។ កង្វះខាតអគ្គិសនីនៅអាហ្វ្រិកខាងត្បូង និងអាចដាក់មូលដ្ឋានគ្រឹះសម្រាប់ឯករាជ្យភាពថាមពល និងអធិបតេយ្យភាពបច្ចេកវិទ្យានៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង»។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាហ្រ្វិកខាងត្បូងបានប្រឈមមុខនឹងការខ្វះខាតថាមពលខ្លាំង ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីជាយូរនៅទូទាំងប្រទេស។ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាក្នុងវិស័យថាមពលជាចម្បងនេះតាមរយៈបច្ចេកវិទ្យាទំនើប។

លោក រ៉ូហ្កាចេវ បានរំលឹកថា ប្រទេសអាហ្រ្វិកខាងត្បូងបច្ចុប្បន្ន ជាប្រទេសតែមួយគត់នៅទ្វីបអាហ្រ្វិកដែលមានរោងចក្រថាមពលនុយក្លេអ៊ែរកំពុងដំណើរការ។

ឯកអគ្គរដ្ឋទូត​បាន​កត់​សម្គាល់ថា «ប្រទេសរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ ការសាងសង់សមត្ថភាពនុយក្លេអ៊ែរទាំងធំទាំងតូច ការអភិវឌ្ឍរោងចក្របណ្តែតទឹក និងការសាងសង់រ៉េអាក់ទ័រស្រាវជ្រាវថ្មីជាដើម។ យើង​អាច​ផ្តល់​ដំណោះ​ស្រាយ​ក្នុង​វិស័យ​ថាមពល​ខ្យល់»៕

ប្រភព៖ AKP