ចិន​អំពាវនាវឱ្យសហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​បំផ្លាញ​សន្តិភាពនៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានអះអាងសរាជាថ្មីនូវគោលជំហររបស់ខ្លួនប្រឆាំងនឹងការដាក់ពង្រាយគ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

ប្រទេសចិន​បានទម្លាយ​ផែនការ​របស់សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ពង្រាយគ្រាប់មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នាពេល​អនាគត​ដ៏ខ្លី។

ផែនការនេះត្រូវបានប្រកាសដោយមេបញ្ជាការកងទ័ពអាម៉េរិកនៅតំបន់ប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ ឆាលេស អេ ហ្វ្ល៊ីនន៍ (Charles A. Flynn) កាលពីដើមខែនេះ។

ទីក្រុងប៉េកាំងក៏បានធ្វើអត្ថាធិប្បាយទៅលើការគំរាមកំហែងថ្មីៗពីទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងក្រុមហ៊ុនដែលធ្វើការជាមួយរុស្ស៊ីផងដែរ។

លោកស្រី ម៉ៅ បានវាយបកវិញកាលពីថ្ងៃចន្ទដោយលើកហេតុផលថា ប្រទេសទីបីមិនគួរមើលងាយទំនាក់ទំនងប្រក្រតីរវាងប្រទេសចិន និងរុស្ស៊ីនោះទេ៕

ប្រភព៖ AKP