បរទេស៖ ការិយាល័យអាកាសធាតុជាតិនៃប្រទេសហ្វីលីពីនបានព្រមានកាលពីថ្ងៃទី០៨ ខែមេសា អំពីសន្ទស្សន៍កំដៅដ៏ក្តៅគគុករហូតដល់ ៥១អង្សាសេ នៅក្នុងតំបន់យ៉ាងហោចណាស់ប្រាំបួននៅទូទាំងប្រទេស។
ការិយាល័យនេះបាននិយាយថា តំបន់ចំនួនប្រាំបួនត្រូវបានចាត់ថ្នាក់ជាតំបន់ «គ្រោះថ្នាក់» ដែលបង្ហាញពីសីតុណ្ហភាពចាប់ពី ៤២-៥១អង្សាសេ។ ចំណែកតំបន់សេសសល់ផ្សេងទៀតនៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺស្ថិតនៅក្រោម «ការប្រុងប្រយ័ត្នខ្ពស់» ដោយមានសីតុណ្ហភាពចាប់ពី ៣៣-៤១អង្សាសេ។
សន្ទស្សន៍កម្តៅ ធ្វើការវាស់ថាតើវាមានអារម្មណ៍ក្តៅប៉ុណ្ណា នៅពេលដែលសំណើមដែលទាក់ទងនៅទីតាំងណាមួយត្រូវបានពិចារណា។ តំបន់ដែលមានសន្ទស្សន៍កំដៅកម្រិតគ្រោះថ្នាក់ទំនងជានឹងជួបប្រទះការក្តៅក្រហាយ និងធ្វើឱ្យមនុស្សអស់កម្លាំង។
ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានឡើងពីសីតុណ្ហភាពក្តៅខ្លាំង ការិយាល័យបានណែនាំដល់សាធារណជនឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន។
រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឱ្យសាលារៀនធ្វើការសិក្សាតាមអនឡាញជាជាងការរៀនក្នុងថ្នាក់ដោយផ្ទាល់ ដើម្បីការពារសិស្សានុសិស្ស ជាពិសេសកុមារៗពីសន្ទស្សន៍កម្តៅខ្ពស់៕
ប្រភព៖ AKP