បរទេស៖ ទីភ្នាក់ងារសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ (យូណេសេហ្វ) បាននិយាយកាលពីថ្ងៃទី០៤ ខែមេសាថា ចំនួនជនរងគ្រោះស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារគ្រាប់មីន និងគ្រាប់រំសេវមិនទាន់ផ្ទុះ មានចំនួនដល់ ១.០៥២ករណី ដែលកើនឡើងបីដងនៃឧប្បត្តិហេតុដែលបានកត់ត្រានៅក្នុងឆ្នាំ២០២២។
ទីភ្នាក់ងារនោះបាននិយាយថា គ្រាប់មីន និងគ្រាប់រំសេវដែលបន្សល់ពីសង្រ្គាម បានឆក់យកជីវិតមនុស្សចំនួន ១៨៨នាក់ និងរបួស ៨៦៤នាក់ទៀតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីឆ្នាំមុន ដោយមានកុមារស្មើនឹង ២០% នៃជនរងគ្រោះទាំងនោះ។
ស្ថិតិបានបង្ហាញថា ប្រមាណជិត ៣៥% នៃអ្នកស្លាប់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០២៣ បានកត់ត្រានៅក្នុងតំបន់ Sagaing ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា៕
ប្រភព៖ AKP