គ្រោះរញ្ជួយដីនៅតៃវ៉ាន់សម្លាប់មនុស្សយ៉ាងតិច ៤នាក់ និងរបួសជិត ១០០នាក់

0

បរទេស៖ សារព័ត៌មានឆាយណាថែមស៍ របស់កោះតៃវ៉ាន់បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារកោះតៃវ៉ាន់បានកើនឡើងដល់ ០៤នាក់ហើយ និងប្រមាណជិត ៩៧នាក់បានរងរបួស។

នៅពេលមុននេះ សារព័ត៌មានរ៉យទ័របាននិយាយដោយដកស្រង់ប្រភពពីនាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ថា មនុស្សម្នាក់បានស្លាប់ និងជាង ៥០នាក់បានរងរបួស។

ការរញ្ជួយដីកម្រិត ៧,២រ៉ិចទ័របានវាយប្រហារតំបន់ហួលាន នៅវេលាម៉ោង ០៧:៥៨នាទីព្រឹក (ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ) ហើយបានរញ្ជួយពេញកោះទាំងមូលតែម្តង។ យោងតាមក្រុមការងារក្នុងតំបន់ បានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅក្នុងសមុទ្រចម្ងាយ ២៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហួលាន និងមានជម្រៅ ១៥,៥គីឡូម៉ែត្រ។ ការរញ្ជួយដីជាង ៤០ដងត្រូវបានកត់ត្រានៅក្នុងតំបន់ ហើយការរញ្ជួយក៏ត្រូវបានគេដឹងផងដែរនៅក្នុងខេត្តហ្វ៊ូជាន និងខេត្តជាំងស៊ី នៅភាគខាងកើតរបស់ប្រទេសចិន៕

ប្រភព៖ AKP