បរទេស៖ ស្នងការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ លោកស្រី ម៉ារីយ៉ា វ៉ូវ៉ា ប៊ែលឡូវ៉ា (Maria Lvova-Belova) បានប្រាប់អ្នកយកព័ត៌មាន កុមារចំនួន ៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មលើសាលាក្រុងក្រូឃូស (Crocus)។
កាលពីមុន មានតែកុមារ ៥នាក់ប៉ុណ្ណោះដែលត្រូវបានគេរាយការណ៍ថាបានស្លាប់។
«បច្ចុប្បន្ននេះ យើងមានទិន្នន័យអំពីកុមារចំនួន ៦នាក់ដែលត្រូវបានសម្លាប់ ហើយ ៧នាក់ផ្សេងទៀតបានរងរបួស។ កុមារ ២នាក់ត្រូវបានបញ្ចូនចេញពីមន្ទីរពេទ្យដើម្បីទទួលការព្យាបាលនៅខាងក្រៅ ខណៈដែលកុមារ ៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពីរនាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ ៣នាក់ទៀតស្ថិតក្នុងស្ថានភាពមិនសូវធ្ងន់ធ្ងរ។ លោកស្រី វ៉ូវ៉ា ប៊ែលឡូវ៉ា បាននិយាយថា កុមារទាំងនោះមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ហើយការព្យាករគឺវិជ្ជមាន»។
ទីក្រុង Tyumen នៃប្រទេសរុស្ស៊ីកំពុងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី២២ នៃគណៈកម្មការសិទ្ធិកុមារ ពីថ្ងៃទី០៣-០៤ ខែមេសា។ ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើងដោយស្នងការសិទ្ធិកុមាររបស់ប្រធានាធិបតីដោយមានការគាំទ្រពីរដ្ឋាភិបាលតំបន់ Tyumen ។ អ្នកសង្កេតការណ៍មកពីទូទាំងប្រទេសនឹងចូលរួមក្នុងកិច្ចពិភាក្សាជាក្រុម និងសិក្ខាសាលាស្រាវជ្រាវ ហើយនឹងទៅជួបអង្គការក្នុងតំបន់ដើម្បីស្វែងយល់អំពីការអនុវត្តថ្មីនៃការគាំទ្រគ្រួសារ៕
ប្រភព៖ AKP