​រដ្ឋមន្ត្រីការពារជាតិចិនជួបជាមួយប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី និងជារដ្ឋមន្ត្រីការពារជាតិ

0

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ក្នុងទីក្រុងប៉េកាំង។

លោក ដុង បានអបអរសាទរចំពោះលោក ប្រាបូវ៉ូ ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីនាពេលថ្មីៗនេះ។ លោកបាននិយាយថា យោធាចិនមានឆន្ទៈក្នុងការធ្វើការជាមួយយោធាឥណ្ឌូណេស៊ី ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ លើកកម្ពស់សមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបង្កើនការផ្លាស់ប្តូរបុគ្គលិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់ពួកគេទៅកាន់កម្រិតកំពូលថ្មីមួយ។

លោក ប្រាបូវ៉ូ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយភាគីចិន និងបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ៕

ប្រភព៖ AKP