បរទេស៖ ប្រទេសឥណ្ឌូណេស៊ី គឺជាអ្នកផ្គត់ផ្គង់ប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលការនាំចេញរបស់ខ្លួនមានចំនួន ៥៤% នៃការនាំចេញប្រេងដូងរបស់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថា ក្នុងឆ្នាំ២០២៣ ផលិតកម្មប្រេងដូងសរុបរបស់ប្រទេសនេះឈានដល់ចំនួន ៥៦លានតោន ដោយនៅក្នុងនោះ ដូងប្រេងចំនួន ២៦,៣៣លានតោនត្រូវបាននាំចេញ។
បើយោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា ប្រេងដូងជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងឆ្នាំ២០២៣ តម្លៃនៃការនាំចេញប្រេងដូងឈានដល់ចំនួន ២៨,៤៥ប៊ីលានរូពី (១,៧លានដុល្លារអាម៉េរិក) ឬប្រមាណជិត ១២% នៃការនាំចេញផលិតផលដែលមិនមែនប្រេង និងឧស្ម័ន។
លើសពីនេះទៀត ឧស្សាហកម្មប្រេងដូងបានរួមចំណែកដល់វិស័យការងាររបស់ខ្លួន ដោយបានផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនចំនួន ១៦,២លាននាក់។
លោកបាននិយាយបន្ថែមថា ប្រេងដូងក៏ជាកត្តាជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ផលិតប្រេងដូង ជួយជំរុញការអភិវឌ្ឍជនបទ និងជួយកាត់បន្ថយភាពក្រីក្រផងដែរ៕
ប្រភព៖ AKP