បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) បានឱ្យដឹងថា គណៈប្រតិភូមកពីគណបក្សពលករកូរ៉េ (WPK) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ដឹកនាំដោយប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលនៃបក្សពលករកូរ៉េ លោក គីម សុងណាម (Kim Song Nam) បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក គីម សុងណាម បានជួបជាមួយលោក ថុងសាវ៉ាញ ផូមវីហាន (Thongsavanh Phomvihane) ប្រធានគណៈកម្មាធិការទំនាក់ទំនងខាងក្រៅនៃគណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP)។
លោក គីម ក៏បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ផងដែរ។ នៅក្នុងជំនួបនោះ លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសឡាវ និងចំណងមិត្តភាពជាបងប្អូនរបស់ប្រជាជននៃប្រទេសទាំងពីរ៕
ប្រភព៖ AKP