បរទេស៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមភេរវករបានកើនឡើងដល់ ១៤០នាក់ហើយ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្រុកចូលសាលប្រគុំតន្ត្រីមួយនៅជាយទីក្រុងមូស្គូ។
រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក មីខេល មូរ៉ាស្កូ (Mikhail Murashko) បាននិយាយថា មនុស្សម្នាក់ក្នុងចំណោមអ្នករងរបួសពីការវាយប្រហារនេះបានស្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៤០នាក់។
កាលពីថ្ងៃចន្ទ លោក អាឡិចសាន់ដឺ បាសទ្រីគីន (Alexander Bastrykin) ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយថា អ្នកស្លាប់ដោយសារការវាយប្រហារបានកើនឡើងដល់ ១៣៩នាក់ហើយ៕
ប្រភព៖ AKP