​ចិនដីគោកព្រមានប្រឆាំងនឹងការបង្កហេតុរបស់យោធាតៃវ៉ាន់

0

បរទេស៖ អ្នកនាំពាក្យចិនដីគោកកាលពីថ្ងៃពុធបាននិយាយថា ខ្លូនកំពុងតាមដានយ៉ាងដិតដល់ នូវចលនារបស់យោធាតៃវ៉ាន់នៅក្នុងតំបន់គីនមេន។

លោក ចេន ប៊ីនហួ (Chen Binhua) អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​កោះតៃវ៉ាន់​របស់​ក្រុមប្រឹក្សារដ្ឋ ​បាន​និយាយ​ថា ​រាល់​ទង្វើ​បង្កហេតុ​ដែល​យោធា​តៃវ៉ាន់​ធ្វើ ​គឺ​នឹង​ត្រូវ​បរាជ័យ។

លោក ចេន បានធ្វើការអត្ថាធិប្បាយ ជាការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការប្រកាសរបស់អាជ្ញាធរ មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់កោះតៃវ៉ាន់អំពីការបាញ់គ្រាប់ពិតនៅតំបន់គីនមេន ដែលបានគ្រោងទុកនៅក្នុងខែមេសា។

លោក ចេន បាននិយាយថា មិនថានេះជាការបណ្តុះបណ្តាល «ទម្លាប់» ឬការបង្កហេតុ         «គោលដៅ» ក៏ដោយ អាជ្ញាធរ DPP ដឹងច្បាស់ជាងនរណាទាំងអស់។

លោក ចេន បាននិយាយថា ជនរួមជាតិនៅតំបន់គីនមេន បានឆ្លងកាត់ការផ្លាស់ប្តូររវាងសន្តិភាព និងសង្រ្គាម ហើយមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងសម្រាប់សន្តិភាព។  ពួកគេបានជ្រើសរើសត្រឹមត្រូវរវាងពាក្យថា «បាញ់កាំភ្លើង» និងពាក្យ «ការសាងសង់ស្ពាន»៕

ប្រភព៖ AKP